ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា គឺជាស្ពានទី១៦ បើគិតក្នុងចំណោមស្ពានធំៗ ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិន

ក្រសួងសាធារណៈការ និងដឹកជញ្ជូននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុកថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងបើកការដ្ឋានសាងសង់ គឺជាស្ពាន ទី១៦ហើយ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិន។

ស្ពានដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖
១. ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង)
២. ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម)
៣. ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់)
៤. ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២)
៥. ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង)
៦. ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ)
៧. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ)
៨. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ)
៩. ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)
១០. ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន)
១១. ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ)
១១-១៥. ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពី លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣
១៦- ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។ គម្រោងស្ពាននេះ សាងសង់ក្នុងរយៈពេល ៤២ខែ៕

អត្ថបទដែលជាប់ទាក់ទង