ក្រុមប៉ូលិសមហាផ្ទៃបង្ក្រាបបានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅសង្កាត់ស្ទឹងមានជ័យ១
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០៖១៥នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានចុះល្បាតបណ្តោផ្លូវវេងស្រេង មុខធនាគារ ABA ច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន១គ្រឿងបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរង់គ្រោះម្នាក់ឯង មិនបានសម្រេចដែលកំពុងជិះម៉ូតូសំដៅទៅផ្ទះ។
ភ្លាមនោះ កម្លាំងជំនាញការិយាល័យធ្វេីការប្រដេញនឹង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ថោង វ៉ាន់ដែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដទីកន្លែងស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរីឯជនសង្ស័យម្នាក់ទៀត ដែលជានាក់បើកម៉ូតូបានរត់គេចខ្លួនបាន។
សម្ភារដកហូតរួមមាន ម៉ូតូ០១គ្រឿង ម៉ាក BEAT ពណ៌ខៀវស ពាក់ស្លាកលេខ ភ្នំពេញ1HP-4412។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នឹងនាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕