លោកឧត្តមសេនីយ៍ត្រី លី សុជាតិ សូមចូលរួមអបអរសាទរ និងគោរពជូនពរឯកឧត្តម ឯក ស៊ុនរស្មី ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងជា «ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង»

កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម ឯក ស៊ុនរស្មី ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងមុខតំណែងជា «ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង»

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមព្រះរាជអាជ្ញា ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត។ សូម ឯកឧត្តមព្រះរាជអាជ្ញា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបជូនថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម អ៊ិត សុធា ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង និងតែងតាំង ឯកឧត្តម ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង