លោក ម៉ឹង យូឡេង ព្រមានដល់មន្ត្រីរូបណាមិនគោរពតាមច្បាប់សហលក្ខន្តិកមន្ត្រីរាជការស៊ីវិល បំពានក្រមសីលធម៌វិជ្ជាជីវៈ បំពានអំណាច តួនាទី ភារកិច្ច នឹងទទួលទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការ ច្បាប់ អភិក្រមទី៦ គឺលះបង់

 

លោក ម៉ឹង យូឡេង បានគូសបញ្ជាក់ថា «ក្នុងករណីមន្ត្រីណាមិនគោរពតាមច្បាប់សហលក្ខន្តិកមន្ត្រីរាជការស៊ីវិល បំពានក្រមសីលធម៌វិជ្ជាជីវៈ បំពានអំណាច តួនាទី ភារកិច្ច ក្នុងនាមជាអ្នកបម្រើសេវាសធារណៈជូនប្រជាពលរដ្ឋ នឹងទទួលទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ អភិក្រមទី៦ គឺលះបង់។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានប្រកាសដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៩ ពិសេសការដាក់ចេញវិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធ ភាពការងារ អភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងករណីរកឃើញ មានការពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន មន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ និងទទួលទោសទណ្ឌតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន។ ដើម្បីចូលរួមអនុវត្តគោល នយោបាយ សម្អាតផ្ទះយើង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានធ្វើតេស្តរក សារធាតុញៀន លើបុគ្គលិក កម្មករ អ្នកបើកបរ ជាប្រចាំចំនួន ០៣ដងរួចមកហើយ ពិសេសជា មោទនភាព មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត ជាសិក្ខាកាមវគ្គបណ្តុះបណ្តាល បច្ចេកទេស ជួសជុល និងថែទាំផ្លូវថ្នល់ ទាំងអស់ចំនួន៤៣នាក់ ដែលបានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ សូមអបអរសាទរ»

ការគូសបញ្ជាក់របស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «បច្ចេកទេស ជួសជុល និងថែទាំ ផ្លូវថ្នល់-រៀបចំ ឡើងដោយក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់»

ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល លោក ម៉ឹង យូឡេង បានថ្លែងបន្តថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ រាជរដ្ឋាភិបានល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតខ្ពស់ ពោរពេញដោយ ថាមពល សមត្ថភាព ទេព្យកោសល្យ គុណធម៌ សីលធម៌ និង មនសិការ ស្នេហាជាតិ របស់សម្តេចបមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមរបស់កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ មានបាវចនា៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរ ភាព ដោយមានការកែទម្រង់ដ៏មុតស្រួច បានកំណត់អាទិភាពជាគន្លឹះ ចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ពិសេសផ្តោតលើ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹង សេដ្ឋកិច្ច-សង្គម ព្រមទាំងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបានចក្ខុវិស័យ “កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០- ដោយ តម្កល់ មនុស្ស ជាអាទិភាព នៅលើគេ។ គោលនយោបាយនេះ គឺជាអាទិភាព និងស្ថិតនៅលើផ្លូវដ៏ ត្រឹមត្រូវ ទាំងអតីតកាល បច្ចុប្បន្ន ក៏ដូចជា អនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជាឆ្ពោះ ទៅរកភាពរីកចំរើន លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរ ម៉ឹង យូឡេង បានបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់មុំទី២ បានដាក់ចេញយ៉ាងច្បាស់ នោះ គឺ៖ “ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានីភ័យ នៅទូទាំងប្រទេស។ ក្នុងន័យនេះ ក្នុងនាមជាសេនាធិការរបស់ ក្រសួង សាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ខិតខំអនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយ របស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលមាន សម្តេចមហាបវរធិបតី ជាប្រមុខ។

បើតាមរបាយការណ៍របស់ លោក ឌួង វណ្ណៈ ប្រធានការិយាល័យដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ និងជាប្រធានក្រុមការងារថែទាំ ស្តីពីលទ្ធផលវគ្គបណ្តុះបណ្តាលលោកប្រធានមន្ទីរ សូមសម្តែងនូវការ កោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រងវគ្គ គ្រូបង្គោល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវជោគជ័យលើវគ្គបណ្តុះបណ្តាល បច្ចេកទេស ជួសជុល និងថែទាំផ្លូវថ្នល់ ដល់បុគ្គលិក បុគ្គលិកអណ្តែត ផ្នែកជួសជុល និងថែទាំផ្លូវថ្នល់ជាប្រចាំ ចំនួន៤៣នាក់ បន្ថែមទៀត។

លោកប្រធានមន្ទីរបានបន្ថែមថា លោកមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមជា មន្ត្រី មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ទាំង៤៣នាក់ ដែលទើបបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងនាំយកនូវចំណេះ ជំនាញ ទាំងទ្រឹស្តី និងការអនុវត្ត ដែលបានរៀនសូត្រ ទៅខិតខំបំពេញការងារ ជួសជុល ថែទាំផ្លូវថ្នល់ និងសំណង់សិល្បការ្យនានា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាព គុណភាព ទាន់ ពេលវេលា ឆ្លើយតបបាននឹងតម្រូវការជួសជុល និងថែទាំ កំហូចជាក់ស្តែង។

ទន្ទឹមនេះ លោកប្រធានមន្ទីរ សូមរំឭកដល់បុគ្គលិកមន្ត្រីរាជការក្រោមឱវាទមន្ទីរទាំអស់ត្រូវយកចិត្តទុកដាក់ ពង្រឹងការអនុវត្តការងារ ទៅតាមតួនាទី ភារកិច្ច គោរពវិន័យ ការចាត់តាំង និងច្បាប់សហលក្ខន្តិកមន្ត្រីរាជការស៊ីវិល ដោយអនុវត្តឱ្យបានជាប់ជានិច្ចនូវអភិក្រម៦ គឺ «ឆ្លុះកញ្ចក់ , ងូតទឹក, ដុះក្អែល, ព្យាបាល, វះកាត់, និងលះបង់»

អត្ថបទដែលជាប់ទាក់ទង