ក្រុមប៉ូលិសបង្ក្រាបបានជនជាតិវៀតណាម៤នាក់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិ
អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៣-២៦ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ជាជនជាតិវៀតណាម។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា ជនសង្ស័យទាំង០៤រួមមាន៖ *ទី១-ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ *ទី២-ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ *ទី៣-ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ និង*ទី៤-ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រភពដដែលបន្តទៀតថា ចំពោះវត្ថុតាងនិងសម្ភារៈចាប់បានរួមមាន៖ *ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៤ កញ្ចប់ ទម្ងន់ ៦៥,១៣ ក្រាម *ប្រភេទកេតាមីនចំនួន០៧កញ្ចប់ ទម្ងន់ ៤៤៩,៣៨ ក្រាម, *ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទMDMAចំនួន៣៤ គ្រាន់ទម្ងន់ ១៦,០២ ក្រាម *ថ្នាំញៀនកញ្ចប់ពណ៌ក្រហមប្រភេទMDMAចំនួន១៤២ គ្រាប់ទម្ងន់ ២០,៤២ក្រាម *ថ្នាំគ្រាប់ពណ៌លឿងប្រភេទMDMAចំនួន១៥៤ គ្រាប់ទម្ងន់ ៥០,៩៧ ក្រាម *ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញាទំពាំងបាយជូរប្រភេទMDMAចំនួន០៥ កញ្ចប់ទម្ងន់ ៨១,២១ ក្រាម * អុិចស្តាសុីគ្រាប់ទម្ងន់ ០,២៨ ក្រាម(សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤០៧,៣៦ ក្រាម(០១គីឡូ៤០៧,៣៦ក្រាម) *ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង * អាវុធខ្លី០៣ ដើម បង់០១ គ្រាប់ ២១គ្រាប់ * ទូរស័ព្ទ ០៤ គ្រឿង * ម៉ូតូ ៨ គ្រឿង *ប្រាក់ដូល្លា ១៨៤០$
*កាតធនាគារ ០៥ លិខិតឆ្លងដែន ០២ ក្បាល អត្តសញ្ញាបណ័សញ្ជាតិវៀតណាម ០៧ សន្លឹក ព្រមទាំងគ្រឿងអលង្ការ ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕