រយៈពេល២ថ្ងៃប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញសហការជាមួយមន្រ្តីពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើប្រព័ន្ធ HACCP ដែលគាំទ្រដោយក្រុមជំនាញរបស់អង្គការ SPEC និងISC
រយៈពេល ២ថ្ងៃនេះមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខា រួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖
*ទី១៖ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន ៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។
*ទី២៖ ម្ដុំបឹងកេងកង ដែលត្រួតពិនិត្យលើតូបលក់ត្រីសាម៉ុន និងគ្រឿងសមុទ្រ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ ជញ្ជីង និងបរិវេនលក់ជាដើម។
សកម្មភាពនៃការត្រួតពិនិត្យនេះផងដែរគឺមានការគាំទ្រពីក្រុមជំនាញនៃអង្គការរបស់ SPEC និង ISC ដែលជាក្រុមអ្នកជំនាញផ្នែកអនុវត្តវិធានអនាម័យលើប្រព័ន្ធ HACCPផងដែរ។ ជាមួយគ្នានោះមន្រ្តីជំនាញបានធ្វើការដកហូតបាននូវបង្គារដែលមានចាក់នូវសារធាតុគីមីចំនួន១២.៣៥គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទចំនួន ៦.៥គីឡូក្រាមយកកម្ទេចចោលជៀសវាងបង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ៕