អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល​បើករថយន្តដេញតាមអ្នកបើកឡាន Ford Rangerហើយ ដកកាំភ្លើងភ្ជង់គំរាមថែមទៀត(មានVideo)

ភ្នំពេញ៖ គ្រាន់តែរឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួចសោះ បានធ្វើឲ្យអ្នកបើកឡាន Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមចង់បុកអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។

ប្រភពបានឱ្យដឹងថា អ្នកបើកឡាន Land Rover មានឈ្មោះ បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយឡែកបុរសដែលបើកឡាន Ford Ranger ដែលជាជនរងគ្រោះ។

ប្រភពបន្តទៀតថា ភាគីទាំង២ ជាអ្នករស់នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ជាមួយគ្នា។

ប្រភពខាងលើបានបន្ថែមថា ជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ដោយមានការអន្តរាគមន៍ជនបង្កត្រូវបានដោះលែង៕

អត្ថបទដែលជាប់ទាក់ទង