ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស
កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ថា មានករណីរំលោភសេពសន្ថវៈ កើតឡើង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទប្រុស យកមកអង្គភាព។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕