និស្សិតជំនាញបើកបរនាវាជំនាន់ទី១ ចំនួន២៤រូប របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសវៀតណាម

ក្រុមការងារវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំនិស្សិត ជំនាញបើកបរនាវា ជំនាន់ទី១ ចំនួន ២៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាលវគ្គ STCW (The International Convention on Standards of Training, Certification and Watchkeeping for Seafarers) នៅក្រុមហ៊ុន Maritime Education and Human Resource Co.,Ltd ប្រទេសវៀតណាម។

វគ្គបណ្តុះបណ្តាលរយៈពេលពីរសប្ដាហ៍នេះ គឺសិក្សាទាំងលើទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែង ដើម្បីធ្វើឱ្យប្អូនៗនិស្សិតដែលបានចូលរួមទទួលបានគុណវុឌ្ឍិពេញលេញ អាចធ្វើប្រតិបត្ដិការ បើកបរនាវាទាំងក្នុង និងក្រៅប្រទេស ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង