រដ្ឋបាលស្រុកអូររាំងប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអូររាំង បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ក្រោមអធិបតីភាពលោក សៀក មុន្នី អភិបាល នៃគណៈអភិបាលស្រុក និង លោក អ៉ឹម ចាន់ណា សមាជិកក្រុមប្រឹក្សាស្រុក។

ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការសាលាស្រុកជាស្ត្រីជាច្រើនរូបទៀត។

គួរជម្រាបជូនថា ពិធីនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំសាលាស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង