សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ជួបសម្តែងការគួរសម
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា៕