សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ និងបានដាក់ចេញវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៦ខែកន្លងមកគឺយើងបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ រួមមាន៖

*ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតាមរយៈក្រសួង បានធ្វើការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនសរុប ៦,៨ លាននាក់។

*ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។

*ទី៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុម- ជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុង គ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន។

*ទី៤៖ ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

*ទី៥៖ ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

*ទី៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ សកម្មភាពកសិកម្មនៅទូទាំងប្រទេស។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នងឳកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន ក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ រួមមាន៖ *ទី១៖ វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ ។*ទី២៖ វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យអប់រំ ។*ទី៣៖ វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យសុខាភិបាល ។*ទី៤៖ វិធានការគន្លឹះ ក្នុងការលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។*ទី៥៖ វិធានការគន្លឹះ ក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ប្រព័ន្ធយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង