ក្រសួងមហាផ្ទៃកម្ពុជារៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ

នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៅសណ្ឋាគារ សុខាភ្នំពេញ​៕

 

អត្ថបទដែលជាប់ទាក់ទង