ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក្រើនរំលឹកដល់កម្លាំងនគរបាលទូទាំងខេត្តព្រៃវែងត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន បញ្ហាក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បាន «ក្រើនរំលឹកដល់កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង ធ្វើយ៉ាងណា បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន បញ្ហាក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន និងបន្តខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន»

ការក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងខែកុម្ភៈ និងលើកទិសដៅបន្តសម្រាប់ខែ មីនា ឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង នាយការិយាល័យទាំង លោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង