ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋាន “ស្រុកស្អាង”

ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង “ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង”

កម្មវិធីបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្អាង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាស្រុក និងប្រធានសាខាបក្សភូមិក្នុងស្រុកស្អាង សរុបប្រមាណ ៣២០ រូប។

ជាមួយនោះ ឯកឧត្តមប្រធានបានលើកឡើងថា ក្រោយពីការប្រកាសជាផ្លូវការនាថ្ងៃនេះ សូមឱ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានឈ្មោះក្នុងសេចក្តីសម្រេច សូមអនុវត្តភារកិច្ចប្រកបដោយសា្មរតីបុរសកម្ម និងទំនួលខុសត្រូវខ្ពស់។ សេចក្តីសម្រេចនេះ គឺជាការផ្តល់សេចក្តីទុកចិត្តរបស់គណបក្សដល់រូបយើងទាំងអស់ ហើយឯកឧត្តមប្រធាន ក៏បានបញ្ជាក់ផងដែរថា វាជាធាតុសត្យានុម័ត តួនាទីភារកិច្ចមានចំណងជាមួយនឹងការទទួលខុសត្រូវ ដូច្នេះការប្រកាសសមាសភាពថ្ងៃនេះ គឺជាការប្រកាសការទទួលខុសត្រូវផងដែរ។ 

បន្ថែមពីនេះ ឯកឧត្តមប្រធានបានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សទាំងអស់ សូមបន្តបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា ហើយត្រូវបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាយើងបន្តទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិជាបន្តបន្ទាប់ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង