ឧត្តមអគ្គានុរក្ស.១ ឈន សាណាត សម្តែងការស្វាគមន៍ចំពោះឧត្តមសេនីយ៍ទោ ឡេ មីញហ៊ុង ប្រធាននាយកដ្ឋានតម្រួតគ្រប់គ្រងពន្ធនាគារ នៃក្រសួងនគរបាល សាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តមឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃនៅថ្ងៃាតី១៥ ខែមីនា ឆ្នំា២០២៤ បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ មីញហ៊ុង ប្រធាននាយកដ្ឋានតម្រួតគ្រប់គ្រងពន្ធនាគារ នៃក្រសួងនគរបាល សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអគ្គនាយកបានលើកឡើង អំពីស្ថានភាពទូទៅ និងការងារអគ្គនាយកដ្ឋានពន្ធនាគារមួយចំនួន៖
*១-ការងារគ្រប់គ្រងជនជាប់ឃុំ
*២- ការងារអប់រំកែប្រែជនជាប់ឃុំ
*៣- ការងារផ្គត់ផ្គង់របបអាហារជនជាប់ឃុំ
*៤- ការផ្តល់សេវាសុខភាពជនជាប់ឃុំ។

នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡេ មីញហ៊ុង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងប្រកបដោយភាពស្និទ្ធស្នាល។
ឯកឧត្តមឧត្តមសេនីយ៍ទោបានលើកឡើងសង្ខេបស្តីពីស្ថានភាពទូទៅនៃការគ្រប់គ្រង ការចាត់ចែង និងបទពិសោធន៍ការងារទូទៅរបស់នាយកដ្ឋានតម្រួតគ្រប់គ្រងពន្ធនាគារសំខាន់ៗរួមមាន៖
*១-ការអនុវត្តន៍កម្មវិធីអប់រំកែប្រែ
*២- ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ
*៣-ការងារសន្តិសុខ
*៤-បន្ទប់សុភមង្គលសម្រាប់ជនជាប់ឃុំ។

ជាមួយនោះ ឯកឧត្តម ឡេ មីញហ៊ុង បានដឹកនាំគណៈប្រតិភូចំនួន៧រូប មកទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង