លោក សៀក មុន្នី នឹងផ្ដល់ថវិកា១លានរៀលដល់នាយកសាលា មេប៉ុស្តិ៍ មេឃុំ មេភូមិ រូបណាដែលផ្តល់សេវ៉ាដល់ប្រជាពលរដ្ឋបានល្អ

លោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររំាង នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអឌ្ឍមាសទី២ ប្រចំាខែមីនា ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរង កងកម្លំាងប្រដាប់អាវុធទំាងបី និង លោក លោកស្រី មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ ព្រមទំាងមន្រ្តីរាជការសាលាស្រុកទំាអស់។

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក សៀក មុន្នី បានលើកយករបៀបវារៈចំនួន៣ រួមមាន៖
*ទី១៖ មតិស្វាគមន៍របស់លោកអភិបាល
*ទី២៖ ពិនិត្យនិងកែសម្រួលរបាយការណ៍ប្រចំាខែ
*ទី៣៖ ពិនិត្យនិងកែសម្រួលរបាយការណ៍ត្រីមាស និងមានការចូលរួមមតិយោបល់ពីបញ្ហា អង្គភាពពាក់ពន្ធ័ និងបញ្ហាប្រឈមនានា និងសំណូមពររបស់លោក លោកស្រីទំាងអស់គ្នា។

ជាមួយនោះ លោកអភិបាលស្រុក បានណែនាំដល់មន្រ្តីក្រោមឪវាទទំាងអស់គ្នាឲ្យត្រូវខិតខំបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឯង បំផុសគំនិតដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យយល់ដឹងពីការថែរក្សា អនាម័យបរិស្ថាន តាមទីប្រជុំជន តាមទីសាធារណៈ។

ទន្ទឹមនោះ លោក សៀក មុន្នី ក៏បានបន្តណែនឲ្យចូលរួមទប់ស្កាត់រាល់ការកាប់រានទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

កាន់តែពិសេសជាងនេះ លោកអភិបាលស្រុកអូររាំងបានលើកទឹកចិត្តទៅដល់នាយកសាលា មេប៉ុស្តិ៍ មេឃុំ មេភូមិ ណាដែលធ្វើសកម្មភាពក្នុងការផ្តល់សេវ៉ាដល់ប្រជាពលរដ្ឋបានល្អ លោកនឹងផ្ដល់ជូនថវិកាចំនួន១ ០០០ ០០០ រៀលបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង