អភិបាលខេត្តកណ្ដាលចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៤៥៦ប័ណ្ណនៅក្រុងអរិយក្សត្រ
អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌនាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន៤៥៦ប័ណ្ណ» ស្ថិតក្នុងភូមិខ្ទប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ។
នាឳកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន ដោយភាតរភាព សុខដុមរមនា និងការអភិវឌ្ឍ ប្រកប ដោយភាពស្វាហាប់ ដើម្បីប្រជាពលរដ្ឋ និងសង្គម៕