ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការគណបក្ស ក្រសួងសាធារណការជាមួយរបៀបវារៈ៦

ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍​ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួង នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ប៉េង ពោធិ៍នា បានភ្ជាប់ជាមួយរបៀបវារៈចំនួន៦ រួមមាន៖

*ទី១៖ ប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួង, ការតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សក្រសួង គណៈជំនាញ និងលេខាធិការដ្ឋាន។

*ទី២៖ ពិធីប្រគល់សេចក្តីសម្រេចជូនសាមីខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួង។

*ទី៣៖ ពិនិត្យអនុម័តលើការតែងតាំងបន្ថែម និងការសម្រួលភារកិច្ច សមាសភាពមួយចំនួន។

*ទី៤៖ ផ្សព្វផ្សាយឯកសារជំនួយស្មារតី ចំណុចសំខាន់ៗមួយចំនួន នៃសភាពការណ៍ខែកុម្ភៈ និងទិសដៅការងារឃោសនាអប់រំខែបន្ទាប់។

*ទី៥៖ ផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤

*ទី៦៖ មតិសំណះសំណាល និងការផ្តល់អនុសាសន៍ណែនាំពី ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួង

អត្ថបទដែលជាប់ទាក់ទង