សមត្ថកិច្ខឃាត់ខ្លួនបុរសម្នាក់ក្រោយប្រើប្រាស់សារធាតុញៀនបង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជាត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។

ជនសង្ស័យឈ្មោះ អ៊ុក​ ភក្តី​ ភេទប្រុស​ មុខរបរ​ រេីសអេតចាយ ស្នាក់​នៅ​ ផ្ទះ​ជួល​ ភូមិដំណាក់ធំ៤​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌ​មានជ័យ​៕

អត្ថបទដែលជាប់ទាក់ទង