សមត្ថកិច្ចប្រមូលយុវជន២៣នាក់ ដែលប្រមូលផ្ដុំគ្នាលេងគប់ទឹកយ៉ាងអណាធិបតេយ្យនៅកោះពេជ្រមកធ្វើការអប់រំណែនាំ
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , កម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានប្រមូលក្រុមក្មេងស្ទាវ មួយក្រុមដែលជិះម៉ូតូ ដេញបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌចំការមន។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវប្រមូលផ្ដុំគ្នាធ្វេីឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន២៣ ក្នុងនោះប្រុសទាំងអស់ ម៉ូតូចំនួន១២គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក១ដើម និងថង់ច្រកទឹកមួយចំនួនធំ។
យុវជនទាំងអស់នេះ បានធ្វេីសកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្នុងបរិវេណកោះពេជ្រ ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការហៅមកអប់រំណែនាំដូចខាងក្រោម៖ *ផលប៉ះពាល់គ្រឿងញៀន*ក្រុមក្មេងទំនើង *ទី៣៖ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក *បញ្ឈប់ការលេងគប់ទឹកបាតម្សៅខាងលើ៕