មនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍រថភ្លើងបុករថយន្ដនៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មានមនុស្សចំនួន៤៦នាក់បានរងរបួស ក្នុងនោះ មនុស្ស៥នាក់បានទទួលរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរក្នុងហេតុការណ៍រថភ្លើងបានបុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។
បើតាមប្រភពបានឲ្យដឹងថា ក្រោយកើតហេតុគេសង្កេតឃើញវត្តមានរបស់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមណ្ឌលសុខភាពឈើទុំ។
បើតាមប្រភពពីសមត្ថកិច្ចបានអះអាងថា ទាំងអ្នកបើករថយន្ដ និងអ្នកបើករថភ្លើងសុទ្ធតែរងរបួសធ្ងន់បាក់ជើងទាំង២នាក់៕