ក្រុមប៉ូលិសមហាផ្ទៃបង្ក្រាបជនសង្ស័យឆក់ទូរស័ព្ទដៃពីជនជាតិបរទេសបានភ្លាមៗ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង​០៣៖៣៥នាទី​ទៀបភ្លឺ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ ចុះល្បាតតាមបណ្តោយផ្លូវ​លេខ៦៧ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនរងគ្រោះដែលជាជនបរទេស (អាហ្វ្រិច) កំពុងប្រតាយប្រតប់គ្នាជាមួយជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន៤នាក់ ដែលបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់​។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅកន្លែងកេីតហេតុឈ្មោះ​ ហ៊ន​ វណ្ណះ​ ហៅ​ ឡយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលម្តុំផ្លូវ២០០៤ ផ្លូវបេតុង  សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯបក្សពួកចំនួន៣នាក់ទៀតបានយកទូរស័ព្ទដៃរបស់ជនរងគ្រោះ​ រត់គេចខ្លួនបាត់។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង