លោកស្នងការខេត្តកំពង់ធំប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេង ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្យល់បន្ថែមអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA) ដល់ជនរួមជាតិទាំងអស់
កំពង់ធំ៖ លោកឧត្ដមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេង ពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ នេះបើតាមញត្តិគាំទ្ររបស់លោកឧត្ដមសេនីយ៍ត្រី ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។
នៅក្នុងញត្តិគាំទ្រលោកឧត្ដមសេនីយ៍ត្រី ហេង សុផល បានបញ្ជាក់ថា «ក្នុងនាមស្នងការ និងតាងនាមគណៈស្នងការ រួមទាំងមន្ត្រីនគរបាលក្រោមឱវាទ ទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេង ពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងសារសំឡេងនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់ ក្នុងក្រុម របស់យុវជនមួយចំនួន ដែលកំពុងបំផុស ចលនាប្រឆាំងនឹងការអភិវឌ្ឍន៍ និងជំរុញការចេញមកធ្វើបាតុកម្ម»។
លោកឧត្ដមសេនីយ៍ស្នងការបានបញ្ជាក់ទៀតថា «ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងអស់ សូមធ្វើការប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺប្តេជ្ញាការពារឲ្យខាងតែបាន នូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»៕