ក្រុមប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្រុមចោរ ញី-ឈ្មោល បាន៤នាក់បញ្ជូនទៅតុលាការ
កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យស្រីប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធករណី អំពើលួចចំនួន០៧ករណី នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។
ប្រភពអះអាងថា ក្រុមចោរញី-ឈ្មោលខាងលើបានធ្វើសកម្មភាពលួចនៅសង្កាត់កំពង់សំណាញ់០៤ករណី នៅសង្កាត់តាខ្មៅ០៣ករណី បានម៉ូតូ០២គ្រឿង និងកង់០១គ្រឿង៕
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕