ឯកឧត្ដម គួច ចំរើន, ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត, និងលោក ចេង ឌីណា បានសម្រេចធ្វើការចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែ​ ៥០%​ រយះពេល​៥ខែ​ គាំទ្រ​ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​ តាមបណ្ដោយព្រំដែន»

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល, ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត បានសម្រេចធ្វើការចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែ​ ៥០%​ រយះពេល​៥ខែ​ ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែធ្នូ​ ឆ្នាំ២០២៤ និងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលបានសម្រេចធ្វើការចូលរួមបរិច្ចាគប្រាក់បៀវត្សប្រចាំខែ​ ២៥%​ រយះពេល​៥ខែ​ ចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែធ្នូ​ ឆ្នាំ២០២៤ដើម្បីចូលរួមគាំទ្រ​ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​ តាមបណ្ដោយព្រំដែន”» គាំទ្រសម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានពីទំព័រហ្វេសប៊ុកផ្ទាល់ឯកឧត្ដមនិងលោកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។

អត្ថបទដែលជាប់ទាក់ទង