សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចតែងតាំង «លោក កន សុខកាយ ឱ្យកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល»
កណ្ដាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤បានចេញអនុក្រឹត្យសម្រេចតែងតាំងលោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជា«អភិបាល នៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល សម្រាប់អាណត្តិទី២ នៅក្នុងដែនសមត្ថកិច្ចដដែល»។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។
គួររំលឹកថា លោក កន សុខកាយ ត្រូវបានអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យតែងតាំងឲ្យកាន់មុខតំណែងជា «អភិបាលស្រុកល្វាឯម ខេត្តកណ្តាល ជំនួសលោក ភឹម ភីរ៉ា អភិបាលស្រុកចាស់»៕