សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតថ្លែងអំណរគុណជូនចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលបានចូលរួមថវិកាចំនួន៥លានរៀលក្នុង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន”

 

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែលបានចូលរួមនូវ ថវិកាដោយស្ម័គ្រចិត្តចំនួន ៥ ០០០ ០០០ រៀលក្នុង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ។

នៅក្នុងលិខិតថ្លែងអំណរគុណ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តរបស់ លោកឧត្តមសេនីយ៍ទោ ដែលបានចូលរួមនូវ ថវិកាដោយស្ម័គ្រចិត្តចំនួន ៥ ០០០ ០០០ រៀលក្នុង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន»។

សម្ដេចធិបតីបានបន្តថា «ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម សរបញ្ជាក់អំពីឆ្លងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយ ចីរភាព»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជូនពរ លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាល បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានចូលរួមថវិកាដោយស្ម័គ្រចិត្តចំនួន ៥ ០០០ ០០០ រៀលក្នុង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន៕

 

 

អត្ថបទដែលជាប់ទាក់ទង