ខ្លាំង ឆ្នើម ពូកែមែន មិនសរសើរគឺមិនបាន ស្ងាត់ៗ ឯកឧត្តម គួច ចំរើន ជួយដោះស្រាយបញ្ចប់ទំនាស់លក់ផ្ទះ អូសបន្លាយជាង៦ឆ្នាំ នៅស្រុកខ្សាច់កណ្ដាល តាមគោលការណ៍ឈ្នះ ឈ្នះ

កណ្ដាល៖ ពិងជាពូកែ ឆ្នើម ខ្លាំងមែន មិនសរសើរគឺមិនបាន ស្ងាត់ៗ  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលចេញមុខជួយដោះស្រាយបញ្ចប់ទំនាស់ទិញលក់ផ្ទះល្វែងដ៏រ៊ាំរ៉ៃ រយៈពេល៦ឆ្នាំ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (តំបន់7NG) ប្រកបដោយជោគជ័យ និងមានស្នាមញញឹមទាំងអស់គ្នានៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ករណីវិវាទខាងលើនេះ ឯកឧត្តមអភិបាលខេត្តបានប្រជុំសម្រុះសម្រួលករណីវិវាទការទិញលក់ផ្ទះល្វែងរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនរបស់លោក ស្រី សុធារិទ្ធ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជាលទ្ធផលករណីនេះត្រូវបានបញ្ចប់ដោយមានការយោគយល់គ្នាទៅវិញទៅមកផ្អែកលើបទដ្ឋានគតិយុត្ត និងគោលការណ៍ឈ្នះឈ្នះ ទាំងអស់គ្នា ប្រកបដោយស្នាមញញឹម និងភាពស្និតស្នាលបំផុត។

អ្វីដែលជាការកត់សំគាល់ ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នាបញ្ចប់ទំនាស់ ដោយឈ្មោះ ឈរ ឈង យល់ព្រមបង់ប្រាក់ចំនួន ១៦,២៥០ដុល្លារអាមេរិក ទៅឱ្យឈ្មោះ ស្រី សុធារិទ្ធ ហើយភាគីឈ្មោះ ស្រី សុធារិទ្ធ យល់ព្រមប្រគល់សិទ្ធិកាន់កាប់ផ្ទះលេខB3 ជូនឈ្មោះ ឈរ ឈង ដើម្បីគ្រប់គ្រងជាកម្មសិទ្ធិ ដោយការប្រគល់ទទួលប្រាក់ គឺធ្វើតែម្តងគត់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ នីតិវិធីបន្ទាប់ត្រូវប្រគល់ភារកិច្ចជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីជួយរៀបចំនីតិវិធី ធ្វើបណ្ណកម្មសិទ្ធិជូនម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង