កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូនបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់, ទូរស័ព្ទ០៣គ្រឿង, សម្ភារៈប្រើប្រាស់និងវេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង