អគាររដ្ឋបាលខេត្តកណ្ដាលថ្មីនឹងត្រូវក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី០១ ខែវិច្ឆិកាស្អែកនេះ ដោយប្រើរយះពេល២ឆ្នាំដើម្បីសាងសង់ឲ្យរួចរាល់
កណ្ដាល៖ អគាររដ្ឋបាលខេត្តកណ្ដាលថ្មីនឹងត្រូវក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី០១ ខែវិច្ឆិកាស្អែកនេះ ដោយប្រើរយះពេល២ឆ្នាំដើម្បីសាងសង់ឲ្យរួចរាល់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។
ប្រភពបានបញ្ជាក់ថា អគាររដ្ឋបាលខេត្តកណ្ដាលថ្មី កម្ពស់ ៧ជាន់ គ្រោងនឹងសាងសង់នាពេលខាងមុខស្ថិតនៅទីតាំងចាស់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់លើកផ្ទៃដីសរុប ៣៧,០៥៧ម៉ែត្រការ៉េ។
អគាររដ្ឋបាលខេត្តកណ្ដាលថ្មីនឹងត្រូវក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី០១ ខែវិច្ឆិកាស្អែកនេះ បន្ទាប់ពីពិធីចុះកិច្ចសន្យាសាងសង់អគាររដ្ឋបាលសាលាខេត្ត រវាងរដ្ឋបាលខេត្តកណ្ដាល និងក្រុមហ៊ុនសាងសង់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕