អ្នកកាសែតម្នាក់នៅខេត្តសៀមរាបត្រូវបាន ជនល្មើសលបលួចបាញ់ប្រហារព្រោះតែរឿងទំនាស់ ពេលនេះ បានស្លាប់ហើយ!

សៀមរាប៖ អ្នកសារព័ត៌មានម្នាក់ លោក ឈឿង ឈឹង ដែលត្រូវបានជនល្មើសលបលួចបាញ់ប្រហារព្រោះតែរឿងទំនាស់កាលពីវេលាម៉ោង១៨៖០០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ពេលនេះ ត្រូវបានទទួលមរណៈភាពហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

គួររំលឹកថា ជនល្មើសត្រូវបានកងកម្លាំនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរព័ត៌មានបន្ថែមអំពីករណីប៉ុនប៉ងឃាតមនុស្សឃាត ដោយចេតនា ដែលជនសង្ស័យបានសារភាពថា គឺដោយសារទំនាស់បុគ្គល៕

អត្ថបទដែលជាប់ទាក់ទង