តំណាងអាជីវករទាំងអស់ស្រុកស្រីសន្ធរដាក់ពាក្យបណ្តឹងប្ដឹងលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុព្យាបាលខេត្តកំពង់ចាម និងឈ្មោះ តាន់ វុទ្ធី ទៅACU
កំពង់ចាម៖ តំណាងអាជីវករទាំងអស់នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក កែវ សារ៉ាវុធ បានដាក់ពាក្យប្ដឹងលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ចាម និងឈ្មោះ តាន់ វុទ្ធី ជាមន្ត្រីក្រោមឱវ៉ាត និងភ្នាក់ងារប្រមូលពន្ធអាករ ពីបទ «វីតិក្រមមាត្រា ៥៩២- ៥៩៣ និងបទកេងយកប្រយោជន៍ដោយខុសច្បាប់មាត្រា ៥៩៧-៥៩៨ នៃក្រមព្រហ្មទណ្ឌ ទៅកាន់ឯកឧត្តមកត្តិនិតិ កោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)»។ នេះបើតាមពាក្យបណ្ដឹងចំនួន៣ទំព័រដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
នៅក្នុងពាក្យបណ្ដឹង លោក កែវ សារ៉ាវុធ បានលើកឡើងថា កន្លងមកជាច្រើនឆ្នាំណាស់មកហើយ រូបលោកទាំង៤នាក់មានទីលំនៅបច្ចុប្បន្នភូមិមាន់ដប់លើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលឈរឈ្មោះរកយុត្តិធម៌ឲ្យខ្លួនលោកផង ព្រោះសព្វថ្ងៃ រូបលោកជាអាជីវករពិឃាតសត្វជ្រូកលក់នៅស្រុកស្រីសន្ធរ ជាតំណាងឲ្យអាជីវករផ្សេងៗទៀតនៅក្នុងស្រុករបស់លោក។
ប្រភពបន្តថា ចាប់ពីផ្លាស់ប្តូរមន្ត្រីពេទ្យសត្វខេត្តមកប្រមូលពន្ធអាករអនាម័យសត្វមានការឡើងថ្លៃរហូត ការពីមុនឆ្នាំ២០២២ គឺពេទ្យសត្វស្រុកឈ្មោះ ជ្រាង វណ្ណា ជាអ្នកប្រមូលពន្ធអាករអនាម័យសត្វជ្រូក និងគោក្នុងស្រុកស្រីសន្ធរទាំងមូល សមស្របបង់លុយ ប្រហាក់ប្រហែលគ្នាខុសគ្នាតិចតួចរវាងអាជីវករនិងអាជីវករពិឃាតជ្រូក គោ១ក្បាលដូចគ្នា ដោយរូបលោក និងអាជីវករផ្សេងទៀតគឺពុំបានតវ៉ា ឬកើតទុក្ខមិនសុខចិត្តអ្វីឡើយ គឺពីព្រោះតែព្រមព្រៀង ដោយស្ម័គ្រចិត្តដូចៗគ្នា ប៉ុន្តែរហូតស្រាប់តែនៅក្នុងឆ្នាំ២០២៣ មានមន្ត្រីពេទ្យសត្វខេត្តកំពង់ចាម ឈ្មោះ តាន់វទ្ធី ជាភ្នាក់ងារប្រមូល (ថ្មី) ហើយត្រូវជាកូនចៅរបស់ ឈ្មោះ នង ម៉េងហ៊ាង ជាអ្នកប្រមូល ចំណូលពន្ធអករអនាម័យនេះបន្តយកទៅបង់ចូលច្រកចេញចូលតែមួយខេត្តកំពង់ចាម មានការឡើងថ្លៃ គុណមួយជាពីរជាបី ហើយបានប្រើពាក្យថា បើមិនព្រមបង់លុយតាមខ្លួនកំណត់ទេ ឈប់ឲ្យធ្វើអាជីវកម្មពិឃាតសត្វតទៅទៀត ក្រោយមកកាលពីថ្ងៃទី២៥ ខែធ្នូ នៅក្នុងស្រុកស្រីសន្ធរទាំងមូលបានធ្វើលិខិតផ្តិតមេដៃសុំចូលទៅ ឆ្នាំ២០២៣ ពួកគាត់ជាអាជីវករពិឃាតសត្វទៅកាន់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមសុំឲ្យមានការបន្ធូរបន្ថយដូចកន្លងមកមុនឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ននៅតែគ្មានការដោះស្រាយ សម្រាប់ឆ្នាំ២០២៣-ឆ្នាំ២០២៤ បង់រួចអស់ហើយ។
លោកបន្ថែមថា ដោយកន្លងមករូបលោក និងអាជីវករ ឯទៀតបានសុំកិច្ចអន្តរាគមន៍របស់រដ្ឋបាលសាលាខេត្ត ដែរតែពុំបានតបមកវិញអ្វីឡើយ បានត្រឹមបិទចោលតែប៉ុណ្ណោះរហូត លោកទាំងអស់បានឯកសារថ្មីដែរធ្វើនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទើបសម្រេចចិត្តបន្តនីតិវិធីមកអង្គភាពប្រឆាំងអំពើរពុករលួយនេះតែម្តង។ និងសុំអោយអង្គភាព អន្តរាគមន៍លើរឿងនេះគឺនៅក្នុង ឆ្នាំ២០២៥ ពួកលោកទាំអស់គ្នាសុំអោយមានការបន្ធូរបន្ថយដូចឆ្នាំ២០២២ហើយ ពួកលោកទាំងអស់គ្នា សូមយកលុយមកបង់នៅច្រកចេញចូលតែមួយនៅខេត្តកំពង់ចាមដោយខ្លួនឯង កុំឲ្យមានអំពើពុករលួយតទៅទៀត។ ហើយរូបលោកទាំងអស់ សូមបញ្ជាក់ថា ប្រមូលពន្ធអាករខាងលើនេះគឺហាក់ខុសប្រក្រតី ហើយព្រោះ គ្រាន់តែស្រុកស្រីសន្ធរមួយបង់ដល់មានចំនួន ៦៤,៤២០.០០០រៀល (ប្រាំមួយ លានបួនសែនសែសិបពីរម៉ឺនរៀល) ហើយសំរាប់ការបង់ច្រកត្រឹមតែជាង ១០០លាន សំរាប់សរុប ១០ ស្រុក ទូរទាំងស្រុកដែលមានក្នុងខេត្តកំពង់ចាមទើបរូបលោកទាំងអស់តែងតែតវ៉ា និងទង្វើររបស់គាត់ប៉ុន្តែ ឈ្មោះ នង ម៉េងហ៊ាង និងឈ្មោះ តាន់ វុទ្ធី មិនខ្វាយខ្វល់អ្វីឡើយផ្ទុយទៅវិញបែរជាធ្វើការគំរាមកំហែងយកប្រាក់ដោយប្រើឧបាយកលដាក់បន្ទុកថា បង់ចូលច្រកចេញតែមួយ តែមិនពិតដូចអ្វីដែរបាននិយាយឡើយ ដូចនេះរូបលោកទាំងអស់គ្នាមានការបារម្មណ៍ និងមិនចង់ឲ្យ អំពើពុករលួយក្នុងសង្គមទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងមកអង្គភាពប្រឆាំងអំពើរពុរលួយជាបន្ទាន់។
លោកបានបញ្ជាក់ទៀតថា លោកទាំងអស់បានស្នើរឲ្យលោកអភិបាលខេត្តជួយរកដំណោះស្រាយ ដល់ប្រជាពលរដ្ឋទន់ខ្សោយ ដូចជារូបលោកទាំងអស់គ្នា ប៉ុន្តែការទទួចនោះគឺគ្រាន់តែអូសបន្លាយពេលវេលារហូតមកដល់បច្ចុប្បន្នឡើយព្រោះគាត់កំពុងតែអនុវត្ត នៅភាពបិទបាំងរឿងអយុត្តិធម៌មកលើរូបលោកទាំងអស់គ្នា និងមានចំណាត់ការលើការស្នើរសុំនេះអ្វីឡើយ មានតែការដាក់បន្ទុកគំនាបផ្សេងៗមកលើហើយ ម្យ៉ាងទៀតលោកទាំងអស់យល់ថាជាដែនសមត្ថកិច្ចរបស់គាត់ទើបរឿងនេះមិនអាចទៅរួចហើយក៏ពុំមានពន្លឺយុត្តិធម៌បានឡើយ។
លោកបានបញ្ជាក់ថា ករណីខាងលើនេះ អាចបញ្ជាក់បានថាលោក នង ម៉េងហ៊ាង និងលោក តាន់ វុទ្ធី ពិតជាមានតម្រុយនៃការកេងប្រាក់បង់ចូលច្រកនៅនៃរដ្ឋបាលសាលាខេត្តកំពង់ចាម៕