ទីតាំងល្បែងអនឡាញក្នុងបន្ទប់VIPម៉ាសុីនត្រជាក់ មានកុំព្យូទ័រ៤ឈុត លួចបង្កប់ល្បែងអនឡាញខុសច្បាប់ មានបៀរ មាន់ជល់ និងឡូតូ នៅចំណុចផ្លូវ១០៥ ក្បែរមន្ទីរពេទ្យរុស្សី សូមអាជ្ញាធរជួយបង្ក្រាបផង!

(ភ្នំពេញ)៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះថា មានទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់ចំនួន២កន្លែងនៅចំណុចឃ្លាំង៦៧ ផ្លូវ១០៥ ក្បែរមន្ទីរពេទ្យរុស្សី នៅសង្កាត់ទួលទំពួង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពបានបន្តថា ទីតាំងខាងលើនេះ មានកុំព្យូទ័រ៤ឈុត លួចបង្កប់ល្បែងអនឡាញខុសច្បាប់ មានបៀរ មាន់ជល់ និងឡូតូទៀតផង។

ទាក់ទិនករណីនេះ មហាជនស្នើសុំដល់អាជ្ញាធរមូលដ្ឋាន កម្លាំងប៉ូលិស និងកម្លាំងPMរាជធានីភ្នំពេញជួយចុះស្រាវជ្រាវនិងបង្ល្រាបឲ្យបានតឹងរ៉ឹងផង ដើម្បីភូមិ-ឃុំ/សង្កាត់៖ ១៖ គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ។ ២៖ គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ៣៖ គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។៤៖ គ្មានក្មេងទំនើង។ និង៥៖ គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ជុំវិញករណីខាងលើនេះ បើតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៖ *ត្រង់មាត្រា១៖ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា- ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។ *ត្រង់មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០ ) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឫដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ )ដល់ប្រាំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។ *ត្រង់មាត្រា៥៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ *ត្រង់មាត្រា៦៖ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា។ *ត្រង់មាត្រា៧៖ ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួល ភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង