មេប៉ូលិសខេត្តបន្ទាយមានជ័យដឹកនាំបានល្អ ទើបមន្ត្រីក្រោមឱវាទគោរពស្រឡាញ់ជូនវត្ថុអនុស្សាវរីយ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ខាងមុខនេះ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនាថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ និងសហការី ចូលជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ផ្លែឈើ គោរពជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំស្នងការរង រួមលោកនាយការិយាល័យ និងសហការី សូមគោរពជូនពរលោក ឧត្តមសេនីយ៍ទោស្នងការ និងក្រុមគ្រួសារទទួលបាន សុខភាពល្អ បរិបូរណ៍ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យរាលភារៈកិច្ចការងាររបស់ថ្នាក់ដឹកនាំប្រគល់ជូនជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ទោស្នងការក៏បានថ្លែងអំណរគុណ និង ជូនពរដល់ ថ្នាក់ដឹកនាំស្នងការរង លោកនាយការិយាល័យ រួមទាំងសហការី ទាំងអស់ឱ្យជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យរាល់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕