លោក ចាប ច័ន្ទវិទ្យា បញ្ជាឲ្យលុបបំបាត់ល្បែងសុីសង ក្មេងទំនេីង​ និងគ្រឿងញៀនឲ្យអស់ពីមូលដ្ឋានស្រុកលើកដែក

(កណ្ដាល)៖ លោក ចាប ច័ន្ទវិទ្យា បានបញ្ជាឲ្យលុបបំបាត់ល្បែងសុីសង ក្មេងទំនេីង​ និងគ្រឿងញៀនឲ្យអស់ពីមូលដ្ឋានស្រុកលើកដែក។

ការបញ្ជារបស់លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកនៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត។

លោកអភិបាលស្រុកក៏បានលើកគោលការណ៍​ជាអាទិភាព​សម្រាប់ការអនុវត្ត​របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកប្រធានអង្គប្រជុំក៏បានលើកឡើងថា យើងរួមគ្នាដេីម្បីស្រុកលេីកដែកគ្មានគ្រឿងញៀន គ្មានល្បែងសុីសង គ្មានក្មេងទំនេីងនិងគ្មានគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង