អភិបាលខេត្តកណ្ដាលជំរុញឱ្យក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន ក្នុងស្រុកលើកដែកត្រូវធានាថាការសាងសង់ប្រកបដោយបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ
(កណ្ថាល)៖ អភិបាលខេត្តកណ្ដាលជំរុញឱ្យក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន ក្នុងស្រុកលើកដែកត្រូវធានាថាការសាងសង់ប្រកបដោយបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
ការជំរុញរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាលក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានកោះចំរើច ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
លោកបន្តថា ដើម្បីសម្រួលដល់ការដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួល ក្នុងរដូវវស្សាខាងមុខនេះ ទន្ទឹមនឹងនោះស្ពាននេះបានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមកដោយទូកនារដូវស្សា ដែលអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋពិសេសសិស្សសាលាតូចៗផងដែរ។
លោកអភិបាលខេត្តបន្ថែមថា ក្រុមហ៊ុនត្រូវធានាបានថាការសាងសង់ប្រកបដោយបទដ្ឋានបច្ចេកទេស គុណភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះប្រើប្រាស់បានយូរវែង។
គួរបញ្ជាក់ផងដែរថា៖ ស្ពានបេតុងអាម៉េ មានបណ្ដោយប្រវែង ៥៤ម៉ែត្រ ទទឹង៨ម៉ែត្រ មានលូជ្រុងប្រវែង១២មx២ម ១កន្លែង សាសង់បានប្រមាណ៥៨%៕