ខ្លាំងមែន! កណ្ដាប់ដៃដែករបស់លោកមេបញ្ជាការ សំ តុលា បំបែកករណីឃាតកម្មនៅក្រុងអរិយក្សត្រដោយចាប់ឃាត់ខ្លួនជនល្មើសបាន២នាក់យកទៅញាត់គុកខេត្តកណ្ដាលហើយ!
(កណ្ដាល)៖ ពិតជាមិនធ្វើឲ្យរាស្ត្រក្នុងមូលដ្ឋានខេត្តកណ្ដាលអស់សង្ឃឹមនោះទេ ខ្លាំងមែន, កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលនិង កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសចំនួន០២នាក់នៅគោលដៅពីរផ្សេងគ្នា។នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ប្រភពបានបន្តថា លើកទី១ កម្លាំងកងរាជអាវុធចាប់ខ្លួនជនត្រូវចោទឈ្មោះ ភក្តី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងលើកទី២ កម្លាំងកងរាជអាវុធចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខ ប៊ី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពី «បទឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តនៅចំណុចដីស្រែប្រាំងក្រពើខ្លោច ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រភពបន្ថែមថា ក្រោយបំពេញនីតិវិធី ជនត្រូវចោទទាំងពីរនាក់ កម្លាំងជំនាញកងរាជអាវុធខេត្តកណ្តាលបញ្ជូនទៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
គួរជម្រាបជូនផងដែរថា នៅក្នុងប្រតិបត្តិការដែលកម្លាំងជំនាញកងរាជអាវុធខេត្តកណ្តាលកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសពាក់ព័ន្ធផ្សេងទៀត ដែលជាមេខ្លោងក្នុងអំពើឃាតកម្ម ជួញដូរគ្រឿងញៀន និងធ្វើទារុណកម្មអំពើឃោរឃៅ និងផ្តើមគំនិតក្នុងអំពើឃាតកម្មនិងជួញដូរគ្រឿងញៀននៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ បានបង្ក្រាបជនសង្ស័យករណីឃាតកម្មនៅក្រុងអរិយក្សត្របាន ២នាក់ រកឃើញថ្នាំញៀន៣គីឡូក្រាម និងបុរសម្នាក់ទៀត ករណីជួញដូរថ្នាំញៀន៤គីឡូក្រាម សរុបបង្ក្រាបថ្នាំញៀន ចំនួន៧គីឡូក្រាម។
ករណីនេះ កម្លាំងជំនាញបានខិតខំប្រឹងប្រែង ដោយសហការគ្នាល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ ទើបឈានដល់ការបំបែកសុំណុំរឿងបាន ហើយនៅតែបន្តតាមចាប់បក្ខពួកថែមទៀត ដើម្បីរកសេចក្ដីជូនពលរដ្ឋ និងប្ដេជ្ញាបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ធានាសុវត្ថិភាពសង្គមឲ្យបានល្អបំផុត ខណៈដែលកម្លាំងអាវុធហត្ថតែងតែយាមល្បាតទាំងយប់ ទាំងថ្ងៃ នៅគ្រប់ទីតាំង។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល៕