បណ្ឌិត ខៀវ កាញារីទ្ធ នឹងឧបត្ថម្ភថវិកាចំនួន១លានរៀលដល់អត្តពលកម្មកម្ពុជា ប៊ូ សំណាង!

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ នឹងឧបត្ថម្ភថវិកាចំនួន១លានរៀលដល់អត្តពលកម្មកម្ពុជា ប៊ូ សំណាង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។

ការប្រគល់នេះនឹងធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ នៅទីស្តីការក្រសួងព័ត៌មាន។ បើតាមហ្វេសប៊ុកឯកឧត្ដម គឹម គុណវឌ្ឍ អ្នកកាសែតជើងចាស់បង្ហោះមុននេះបន្តិច។

ការប្រកាសផ្តល់ប្រាក់លើកទឹកចិត្តដល់កីឡាការិនី ប៊ូ សំណាង ក្រោយនាងបានប្រឹងប្រែងរត់ក្រោមតំណក់ទឹកភ្លៀងទោះជារត់ក្រោយគេ មិនបានទទួលមេដាយក៏ដោយ តែនាងបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការរត់ឲ្យដល់គោលដៅ។

គួរជម្រាបជូនថា អត្តពលកម្មកម្ពុជា ប៊ួ សំណាង ក្នុងសម្លៀងកីឡាអាវយឺតដៃវាល និងខោពាក់កណ្តាលភៅ្លបានបង្ហាញក្តីរីករាយទាំងទឹកភ្នែក ក្រោមដំណក់ទឹកភ្លៀងក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ ក្រោយមកដល់ទីព្រ័ត្រដោយជោគជ័យទោះមិនឈ្នះមេដាយក៏ដោយ។  ប៊ួ សំណាង ពាក់ស្លាកលេខ៤០១ស្លៀកខោលេខ១០ បានធ្វើរត់ទាំងទឹកមុខមុត មាំក្រោមដំណក់ទឹកភ្លៀងស្ថិតក្រោមក្រសែភ្នែកមហាជនជាច្រើននាក់ត្រូវបានមហាជនចាបប់អារម្មណ៍យ៉ាងខ្លាំង។

នាងមិនត្រឹមតែបានធ្វើឲ្យមហាជនអ្នកគាំទ្រនោះទេ សូម្បីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនបានចុះផ្សាយនិងចែកចាយរូបវីដេអូរបស់អត្តពលកម្មកម្ពុជា ប៊ួ សំណាង ដែលនាងបាន ខិតខំរត់ទាំងកណ្តាលភ្លៀងធ្លាក់មិនព្រម បោះបង់ចោលការ ប្រកួតទោះជាអត្តព លកម្មផ្សេង ទៀតរត់ទៅមុន និងទទួលជ័យជម្នះក្តី និងខ្លះទៀត បានបោះបង់កណ្តាលទីក៏ដោយ។

គួរជម្រាបជូនថា នៅថ្ងៃនេះ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី និងដៃគូរសហការក្នុង KC GROUP ក៏បានចូលរួមជួយឧបត្ថម្ភថវិកាអត្តពលកម្មកម្ពុជា ប៊ួ សំណាងចំនួន២៥៥០ដុល្លារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង