កីឡាការិនីហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា កាំង មុយនីន ឈ្នះមេដាយមាស១គ្រឿងទៀតហើយ

ភ្នំពេញ៖ សូមអបអរសាទរចំពោះកីឡាការិនីហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា កាំង មុយនីន ដែលបានឈ្នះមេដាយមាសកីឡាការិនីហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា កាំង មុយនីន បានឈ្នះមេដាយមាស ១គ្រឿងទៀតលើវិញ្ញាសាហែលទឹកពាក់ជើងទា Bi Fins ចម្ងាយ ២០០ម៉ែត្រ នៅព្រលប់ថ្ងៃទី១៣ ខែឧសភានេះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

គួររំលឹកថា នេះគឺជាមេដាយមាសទី២ ដែល កាំង មុយនីន ដណ្ដើមបាន បន្ទាប់ពីនាងដណ្ដើមបានមេដាយមាសទី១ លើវិញ្ញាសាហែលទឹកពាក់ជើងទា Bi Fins ចម្ងាយ ៤០០ម៉ែត្រ កាលពីម្សិលមិញ។

គួរជម្រាបជូនផងដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ហើយឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានអញ្ជើញជាអត្តពលិកកិត្តិយស ចូលរួមដង្ហែភ្លើងគប់ ចូលមកកាន់ទីតាំងប្រារព្ធពិធីបើកជាផ្លូវការ ការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជាក៏បានរងចាំអស់រយៈពេល ៦៤ឆ្នាំ បានមកដល់ហើយ។

ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣ បានប្រារព្ធពិធីបើកជាផ្លូវការ នាល្ងាចថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ យ៉ាងមហោឡារឹក អធិកអធម ប្រកបដោយមោទនភាពជាតិ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ពីគ្រប់ក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អ្នកសារព័ត៌មានក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ៦ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង