ក្រុមស្ទាវតាកែវកាប់គេរងរបួសច្រើនថ្នេរ ប៉ូលិសចាប់បានម្នាក់ហើយ..!

តាកែវ៖ ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ដែលបានធ្វើសកម្មភាពប្រដាប់ដោយដាវកាប់ទៅលើក្មេងសិស្សសាលាម្នាក់បណ្តាលឲ្យរងរបួសក្បាលដេរអស់ជាច្រើនថ្នេរកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៤០នាទី នៅចំណុចមុខសាលា អនុវត្តន៍ ស្ថិតក្នុងភូមិ បី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងដូនកែវចាប់វ៉ៃខ្នោះហើយ។

ប្រភពព័ត៌មានថា ជនសង្ស័យមានឈ្មោះ អុល រក្សា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ចុងថ្នល់ សង្កាត់ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ចំណែកបក្សពួកចំនួន៣នាក់ទៀតបានគេចខ្លួន។

ប្រភពព័ត៌មានបានបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង