ខាងសាលាធ្វេីបាបកូនខ្ញុំហេីយឲ្យមេធាវីគម្រាមប្តឹងខ្ញុំទៀត! អយុត្តិធម៌ពេកហេីយ! ខ្ញុំនិងតស៊ូដល់ទីបំផុត!
ភ្នំពេញ៖ «ខាងសាលាធ្វេីបាបកូនខ្ញុំហេីយឲ្យមេធាវីគម្រាមប្តឹងខ្ញុំទៀត! អយុត្តិធម៌ពេកហេីយ! ខ្ញុំនិងតស៊ូដល់ទីបំផុត!»។ នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Hour Ly ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Hour Ly បានបន្តថា កេីតហេតុដំបូងខាងសាលា បានប្រកែក និងធានាអះអាងថាមិនមានការធ្វេីបាបទេ ដោយសារតែកូនខ្ញុំឈឺដេីមទ្រូងពេក ហេីយចេះតែភ័យខ្លាច ហេីយប្រាប់ថាគ្រូអោយនៅបន្ទប់ទឹកម្នាក់ឯង ទេីបខ្ញុំទាមទាឆែកកាំម៉េរ៉ា សាលាយល់ព្រមអោយឆែកឃេីញគ្រូទះកំភ្លៀងកូនខ្ញុំឃេីញហេីយស្លុតចិត្តណាស់និយាយលែងចេញ។
ប្រភពខាងលើបន្តទៀតថា ដោយសារតែកូនខ្ញុំនៅមានស្លាកស្នាមក្រចកនៅដេីមទ្រូង ខ្ញុំមិនអស់ចិត្តទាមទារឆែករកមូលហេតុបន្ថែមទៀត ខាងសាលាក៏ ស្នេីរសុំជួបពិភាក្សាគ្នា ទាំងនាយក និងថ្នាក់ដឹកនាំសាលាសុទ្ធតែទទួលស្គាល់កំហុស លេីកដៃសំពះសុំទោស (មានកាំម៉េរ៉ាក្នុងបន្ទប់សាលា) សុំការយោគយល់ សុំទុកឱកាសអោយសាលាបានកែខ្លួនមេីលថែកូនខ្ញុំម្តងទៀត។ ហេីយនាយក សំណូមពរ បង់ថ្លៃសាលាត្រលប់មកវិញបេីកូនខ្ញុំសម្រេចឈប់រៀននៅទីនេះទៀតហេីយទទូចអោយខ្ញុំដាក់សំណូមពរមកខាងសាលាមមក សាលានិងព្យាយាមធ្វេីតាមដល់តែខ្ញុំសំណូមពរទៅវិញ ខាងសាលាអោយមេធាវីគម្រាមខ្ញុំ ធ្វេីដូចជាខ្ញុំមានកំហុស ស ប្រែជាខ្មៅទៅវិញ?
ប្រភពដដែលបន្តទៀតថា មេធាវីក៏បានសសេរក្នុងលិខិតជូនដំណឹងហេីយថាគ្រូ បានលុតជង្គង់សុំទោសហេីយ?សួរថាបេីមិនធ្វេីបាបកូនខ្ញុំហេតុអ្វី ខាងសាលាអនុញាតិអោយគ្រូលុតជង្គង់សុំទោសនៅចំពោះមុខគណ:គ្រប់គ្រងសាលា? ហេតុអ្វីគ្រាន់តែសុំមេីលវីដេអូ គេធ្វេីបាបកូនសោះ ក៏មេធាវីគម្រាមប្តឹងថាបរិហាកេរ្ត៏ សាលាទៅវិញ?ខ្ញុំគ្រាន់តែសុំមេីលវីដេអូគេធ្វេីបាបកូនខ្ញុំសោះ ហេតុអ្វីដេញអោយខ្ញុំទៅសុំនៅតុលាការវិញ?ខ្ញុំសុំមេីលកាំម៉េរ៉ា សកម្មភាពកូនខ្ញុំរៀនសាលាអោយជ្រេីសរេីសតែមួយថ្ងៃណាមួយ នៃរយ:ពេលដែលកូនខ្ញុំរៀន7ខែ សួរថាត្រឹមត្រូវបានទេ។ហេតុអ្វីថ្នាក់ដឹកនាំសាលាជាមនុស្សចេះដឹង អនុញាតិ អោយមេធាវីគម្រាមទាំងបំពានបែបនេះ? បានដឹងថាមានគេធ្វេីបាបក្មេង ហេីយនាំគ្នាជួយលាក់ បិតបាំង?ខ្ញុំនៅតែទទូចដដែលៗ ទោះជាយ៉ាងណាក៏ដោយ ដាច់ខាតត្រូវតែសុំឆែកវីដេអូ មេីលគេធ្វេីបាបកូនខ្ញុំអោយបាន។
បើតាមលិខិតជូនដំណឹងចុះហត្ថលេខានិងត្រាដោយមេធាវី ស្រេង លីហុង បានឲ្យដឹងថា ខ្ញុំបាទមេធាវី ស្រេង លីហុង អត្ថលេខ២៤៥២ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យមេធាវី L.D.R អគារលេខ៣៥CD ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញជាមេធាវីតំណាងដោយអាណត្តិឲ្យសាលាអន្តរជាតិ ចុងអុីង សូមជម្រាបជូនលោកមេធាវី ខឹម សុខចិន្ដា អ្នកតំណាងដោយអាណត្តិ និងលោកស្រី លឹម ហួរ រួមទាំងស្វាមីត្រូវជាអាណាព្យាបាលសិស្សឈ្មោះ អ៊ុក ណារិនចិន្ដា ទូរស័ព្ទលេខ ០៧៦៨៨៨៨៨៦៥ កម្មវត្ថុ ស្ដីពីសំណូមពររបស់អ្នកអាណាព្យាបាល និងដំណោះស្រាយរបស់គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុងអុីង កន្លងមក ព្រមទាំងវិធានការផ្លូវច្បាប់ចំពោះការLiveព័ត៌មានជាសាធារណៈ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតជូនដំណឹងរបស់មេធាវី ស្រេង លីហុង៖