ឯកឧត្តម ស សុខា ចាត់តំណាងឲ្យនាំយកម៉ូតូ១គ្រឿង និងគ្រឿងឧបភោគ-បរិភោគ ប្រគល់ជូនក្រុមគ្រួសារប្អូនប្រុស រុន សុផល

សៀមរាប ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក តេង ចាន់ណាត់ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប តាមរយៈលោកឧត្តមសេនីយ៍ត្រី សែម គន្ធា បាននាំយកម៉ូតូហុងដា ឆ្នាំ២០២៣ ចំនួន ១គ្រឿង និងថវិកា ចំនួន ២០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម ទឹកត្រី ចំនួន ០១យួរ ទឹកស៊ីអ៉ីវ ចំនួន ០១យួរ មី ចំនួន ០១កេស ទឹកបរិសុទ្ធ ចំនួន ០១កេស ត្រីខកំប៉ុង ចំនួន ០១យួរ និងទឹកដោះគោឆៅ ចំនួន ០១យួរ ជាអំណោយឯកឧត្តម ស សុខា និងក្រុមគ្រួសារ ប្រគល់ជូនក្រុមគ្រួសារប្អូនប្រុស រុន សុផល រស់នៅភូមិអរក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប។

សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប ឯកឧត្តម ស សុខា និងក្រុមគ្រួសារ បានឧបត្ថម្ភកង់ចំនួន ០១គ្រឿង ដល់ប្អូនប្រុស រុន សុផល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង