សូមឈ្វេងយល់ពីបណ្ណបើកបរជាតិប្រភេទ “ង”!

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីឲ្យសាធារណៈជនឈ្វេងយល់ពីបណ្ណបើកបរជាតិប្រភេទ “ង”។

បណ្ណបើកបរជាតិប្រភេទ “ង” សម្រាប់បើកបរយានយន្ត៖
– ង(ខ) : រថយន្តប្រភេទ “ខ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន
– ង(គ) : រថយន្តប្រភេទ “គ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី 0,៧៥ តោន
– ង(ឃ) : រថយន្តប្រភេទ “ឃ” មានសណ្ដោងរ៉ឺម៉កដេលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន

អ្នកមានបណ្ណបើកបរប្រភេទ “ង” អាចមានសិទ្ធិបើកបររថយន្តសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមា លើសពី ០,៧៥ តោនបាន ទៅតាមប្រភេទបណ្ណបើកបរ ដូចជា ង(ខ) ឬ ង(គ) ឬ ង(ឃ)។ ដើម្បីមានសិទ្ធិប្រឡងយកបណ្ណបើកបរប្រភេទ “ង” ត្រូវមានបណ្ណបើកបរប្រភេទខ ឬ គ ឬ ឃ សិន។

សម្រាប់ព័ត៌មាន ឈ្វេងយល់ពីបណ្ណបើកបរជាតិប្រភេទ “ក” “ខ” “គ” និង”ឃ” សូមចុច តំណភ្ជាប់ខាងក្រោម
១. បណ្ណបើកបរប្រភេទ “ក” ៖
https://www.facebook.com/photo/?fbid=539055191738813&set=a.246548497656152
២. បណ្ណបើកបរប្រភេទ “ខ” ៖
https://www.facebook.com/photo/?fbid=549506934026972&set=a.246548490989486
៣. បណ្ណបើកបរប្រភេទ “គ” ៖
https://www.facebook.com/photo/?fbid=561791946131804&set=a.246548497656152
៤. បណ្ណបើកបរប្រភេទ “ឃ” ៖
https://www.facebook.com/mpwt.gov.kh/posts/565613565749642

::: ទាញយក និងដំឡើងកម្មវិធី Cambodia Driving Rules ឥតគិតថ្លៃ ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក ៖
– App Store (iOS): http://dr.mpwt.gov.kh/ios
– Play Store (Android): http://dr.mpwt.gov.kh/android៕

អត្ថបទដែលជាប់ទាក់ទង