សមាគមព័ត៌មានអនឡាញកម្ពុជាចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បីមួយរូបរបស់កម្ពុជាដែលបានចាត់ទុកសម្តេចតេជា ហ៊ុន សែន មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើម

ភ្នំពេញ៖ សមាគមព័ត៌មានអនឡាញកម្ពុជានៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ ដែលបានបង្ហោះសារដ៏ខ្លីនិងមានអត្ថន័យ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ស្តីពី ការបង្ហាញនូវភាពស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបណ្ឌិតបានចាត់ទុកសម្តេចតេជា ហ៊ុន សែន មិនត្រឹមតែជាអ្នកនយោបាយនោះទេ ប៉ុន្តែគឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយនិងរដ្ឋបាលសាធារណ:។

សមាគមព័ត៌មានអនឡាញកម្ពុជា សូមបន្តគាំទ្រប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត សាយ បូរី ទៀតថា ក្នុងប្រវត្តិសាស្រ្តកម្ពុជា លោកដូចជាទើបនឹងឃើញមានសម្តេចតេជោ ហ៊ុន សែន តែម្នាក់គត់ ទោះពួកសត្រូវខំពន្លិច ឬបន្ថោកសម្តេចតេជោយ៉ាងណា ក៏ការពិតនៅតែជាការពិត។

សមាគមព័ត៌មានអនឡាញកម្ពុជា សូមបន្តគាំទ្រប្រសាសន៍លើកឡើងបន្ថែមរបស់លោកបណ្ឌិត សាយ បូរី ទៀតថា «យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ពសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោកជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ»។ លោកបណ្ឌិត សាយ បូរី ចង់ឃើញបញ្ញវន្តខ្មែរសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់សម្តេចតេជោ សម្រាប់បង្រៀនផងដែរ។

សមាគមព័ត៌មានអនឡាញកម្ពុជា សូមសម្តែងការគាំទ្រយ៉ាងទំហឹងចំពោះការលើកឡើងរបស់លោកបណ្ឌិត សាយ បូរី ដែលបានចាត់ទុកសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមថាគឺជាការលើកឡើងដ៏សមហេតុផល តាមទិដ្ឋភាពជាក់ស្ដែង នៃការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង