ឯកឧត្តម ហ៊ុន ម៉ាណែត អបអរសាទរកីឡាការិនី ខាន់ ជេសា ដែលឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរដល់កីឡាការិនី ខាន់ ជេសា ដែលឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសារដូច្នេះថា «អបអរសាទរកីឡាការិនី ខាន់ ជេសា (KHAN JESSA) ដែលទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតតំរិត Light Feather Weight Black Belt World Champion»។

សូមជម្រាបថា កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា (Khan Jessa) មានដើមកំណើតខ្មែរ បានដណ្តើមបានមេដាយមាស កម្រិតខ្សែក្រវាត់ខ្មៅ ពេលប៉ះជាមួយកីឡាការិនី Thamires Aquino៕

 

អត្ថបទដែលជាប់ទាក់ទង