ឯកឧត្តម ប៉ាល់ ចន្ទតារា អំពាវនាវកុំឲ្យជឿលើការឃោសនារបស់បក្សប្រឆាំងដែលចេះតែបំផ្លើសការពិត អំពីមោទភាពជាតិ

កណ្តាល៖ ឯកឧត្តម ប៉ាល់ ចន្ទតារា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងសំពៅពូន និងចុះជួយមូលដ្ឋានសង្កាត់ ជ្រោយតាកែវ និង លោក ប៊ី បានវីឡា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជ្រោយតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈកម្មាធិការបក្ស សង្កាត់ ប្រធាន អនុប្រធាន សមាជិកបក្សភូមិ និងប្រធានក្រុមបក្ស និងលោកគ្រូ-អ្នកគ្រូ សរុបប្រមាណជា៥៩៣នាក់។

នាឱកាសនោះ ឯកឧត្តម ប៉ាល់ ចន្ទតារា បានផ្ដាំផ្ញើនិងអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា «កុំឲ្យជឿលើការឃោសនារបស់បក្សប្រឆាំងដែលចេះតែបំផ្លើសការពិត អំពីមោទភាពជាតិលើការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមបានទទួលការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ និងសកលលោក ការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ មន្ទីរពេទ្យស្រុកកោះធំ ថ្មីទំនើប ការរីកចម្រើនលើគ្រប់វិស័យ ការមានសន្តិភាពរបស់ប្រទេសជាតិ ក៏ដូចជាមាននៅក្នុងស្រុកកោះធំ និងក្រុងសំពៅពូនស្រាប់ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»

ឯកឧត្តម ប៉ាល់ ចន្ទតារា បានអំពាវនាវដល់ប្រធានក្រុមបក្សទាំងអស់ត្រូវជួយផ្សព្វផ្សាយ ដល់សមាជិកបក្សទាំងអស់អំពីលេខរៀងក្នុងសន្លឹកឆ្នោតគឺគណបក្សប្រជាជនកម្ពុជាមានលេខរៀង១៨ ឱ្យបានដឹងមុន និងចងចាំទៅបោះឆ្នោតឱ្យចំលេខ១៨»។

ជាមួយគ្នានោះ ឯកឧត្តម ប៉ាល់ ចន្ទតារា បានណែនាំផែនការ និងពិភាក្សាដល់ក្រុមការងាគណបក្សចុះមូលដ្ឋានតាមភូមិនីមួយៗ ឱ្យសហការជាក្រុម ការងារគណបក្សសង្កាត់ ដើម្បីចុះសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ និងផ្តល់ថវិកា២មុឺនរៀលក្នុងម្នាក់ៗដល់សមាជិកបក្សទាំងអស់។

ទន្ទឹមគ្នានោះ ឯកឧត្តម ប៉ាល់ ចន្ទតារា បាននាំយកថវិកាឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដើម្បីជួយឧបត្ថម្ភដល់ស្រ្តីសម្រាលកូន និងគ្រួសារមរណៈភាព ប្រចាំខែឧសភា ចំនួនសរុប ៣,២០០,០០០រៀល; ផ្តល់ក្រម៉ា និងសាប៊ូ ដល់ប្រធានក្រុមបក្ស និងគណៈកម្មាធិការបក្សចំនួន ៥១៤រូប គិតជា ថវិកាសរុបចំនួន ៣,៦៤៩,៤០០រៀល; ផ្តល់ជូនក្រម៉ា និងសាប៊ូ និងថវិកា ២០.០០០៛ជូនលោកគ្រូអ្នកគ្រូចំនួន៥៤នាក់ ក្នុងម្នាក់ៗ គិតជាថវិកាចំនួនសរុប ១,៤៦៣,៤០០រៀល; បានឧបត្ថម្ភថវិកាដល់ទីស្នាក់ការគណបក្សសង្កាត់ចំនួន ៣០០,០០០រៀល សម្រាប់ប្រើប្រាស់ប្រចាំខែឧសភា; ឧបត្ថម្ភថវិកាប្រចាំខែមេសា និងឧសភា ដល់លោក អ៊ុច ម៉ុក និងលោក វន ទីន ធ្វើការនៅទីស្នាក់ការបក្សចំនួនសរុប ១,៦០០,០០០រៀល; ឧបត្ថម្ភថវិកាក្នុងការរៀបចំកម្មវិធី សំណេះសំណាលជាមួយប្រធានក្រុមបក្ស ចំនួនសរុប២,២៤៨,៥០០រៀល; ឧបត្ថម្ភថវិកាក្នុងការជួសជុលស្លាក គណបក្សដែលដួលរលំ និងដំឡើងវិញ ចំនួនសរុប ៣៥២,០០០រៀល; ឧបត្ថម្ភថវិកាទិញសៀវភៅសម្រាប់ សមាជិកបក្សចំនួនសរុប ៥០០,០០០រៀល; ឧបត្ថម្ភថវិកាដល់សន្តិសុខចំនួន ៩នាក់សម្រាប់ការពារ និងសម្រួលចរាចរណ៍ក្នុងកម្មវិធីសំណេះសំណាល ចំនួនសរុប ១៨០,០០០រៀល; ផ្តល់ថវិកាដល់ប្រធានគណៈពង្រឹងភូមិទាំង៩សម្រាប់ជូនដល់សមាជិកបក្សសរុបចំនួន៤.៨២៨នាក់ ក្នុងម្នាក់ៗ២០.០០០៛ ស្មើនិង ចំនួន៩៦.៥៦០.០០០៛។

គួរជម្រាបជូនថា ថវិការបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន និងគ្រួសារមរណៈភាព ប្រចាំខែឧសភា ចំនួនសរុប ៣.២០០.០០០រៀល; និង ថវិកាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ឧបត្ថម្ភសរុប ១១០.០៥៣.៣០០រៀល៕

អត្ថបទដែលជាប់ទាក់ទង