ម្ដាយតិរច្ឆានច្របាច់កកូនខ្លួនឯងសម្លាប់រួចច្រកថង់បោះចោលក្នុងទឹក នៅស្រុកកណ្តាលស្ទឹង (មានVideo)
កណ្ដាល៖ ម្ដាយចិត្តកំណាចសាហាវជាងសត្វតិរច្ឆានម្នាក់បានច្របាច់កកូនខ្លួនឯងឲ្យស្លាប់យ៉ាងឃោឃៅ រួចច្រកថង់យកទៅបោះចោលក្នុងទឹកស្ទឹង នៅភូមិ ប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៣។
បើតាមលោក ស៊ឹម គឹមស៊ុន អធិការរងទទួលបន្ទុកផែនយុត្តិធម៌បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណាវ សៅរី ភេទ ស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិ ប្រឡាយ ឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដ។
លោកវរ:សេនីយ៍ទោបន្តទៀតថា បើយោងតាមចម្លេីយសារភាពរបស់ស្ត្រីឈ្មោះ ណាវ សៅរី ដែលត្រូវជាម្តាយទារកខាងលេីបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែ ឧសភាឆ្នាំ ២០២៣ វេលាម៉ោង០៤ទាបភ្លឺឈ្មោះ ណាវ សៅរី បានឈឺពោះពេលនោះខ្លួនបានទៅបន្ទប់ទឹកបត់ជេីងធំ ស្រាប់តែសំរាលកូនធ្លាក់ចូលក្នុងចានបង្គន់ ពេលនោះជនសង្ស័យបានយកដៃស្តាំរបស់ខ្លួនច្របាច់កទារកលេីកឡេីងលេីប្រហែលដប់នាទី ទេីបជនសង្ស័យដាក់ទារកចុះលេីឥដ្ឋការ៉ូក្នុងបន្ទប់ទឹករួចខ្លួនបានអង្គុយមេីលទារកប្រហែលកន្លះម៉ោងពុំឃេីញទារកកម្រេីក ហេីយពុំដឹងទារកស្លាប់ឬរស់ ខ្លួនក៏សម្រេចចិត្តយកថង់ប្លាស្ទិកពណ៌ខ្មៅមកហេីយដាក់ទារកចូលក្នុងថង់ប្លាស្ទិកនោះហេីយមូរមាត់ថង់ជិត រួចលេីកថង់ប្លាស្ទិកនោះដាក់ក្នុងសំពត់ដេីរយកទៅបោះចោលក្នុងទឹកប្រឡាយ ពេលទៅដល់មាត់ប្រលាយខ្លួនបានឈរខាងកេីតគុម្ពឬស្សីរួចបោះទារកខាងដែលច្រកក្នុងថង់ចូលទៅក្នុងប្រឡាយ រួចខ្លួនបានដេីរត្រឡប់មកផ្ទះវិញ។
ប្រភពបានបន្តថា ពេលមកដល់ផ្ទះបានប្រហែល០៥នាទីជនសង្ស័យបានដេីរត្រឡប់ទៅមាត់ប្រឡាយវិញ ឃើញថង់ប្លាស្ទិកដាក់ទារកនោះមិនទាន់លេចចូលទៅក្នុងទឹកប្រឡាយខ្លួនបានទៅទាញថង់នោះបេីកមាត់ថង់ចាក់ទារកចូលក្នុងទឹកប្រឡាយរួចខ្លួនប្រញាប់មកផ្ទះវិញព្រោះខ្លាចគេឃេីញដោយពុំបានមេីលថាទារកនោះលេចឬអណ្តែតទេ ពេលមកដល់ផ្ទះជនសង្ស័យបានងូតទឹកសំអាតខ្លួនហេីយទៅធ្វើការងាររោងចក្រម្តុំផ្សារសៀមរាបដូចសព្វដង។
លោកវរ:សេនីយ៍ទោបានបន្ថែមទៀតថា មូលហេតុដែលជនសង្ស័យសម្រេចចិត្តសម្លាប់ទារកនោះចោលព្រោះ ខឹងប្តីរបស់ខ្លូនមិនទទួលស្គាល់ថាជាកូនរបរបស់ខ្លួនទាំងពីរនាក់ ខ្លាចក្រុមគ្រួសារបងប្អូនដឹងព្រោះខ្លួនមានផ្ទៃពោះជាមួយប្តីរបស់ខ្លួនគឺលាក់ពុំឲ្យក្រុមសារបងប្អូនដឹងនោះទេ ។
លោក ស៊ឹម គឹមស៊ុន បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕