ជាងកន្លះខែហើយទើបចាប់ឃាត់ខ្លួនបានចោរឆក់កាបូបបណ្ដាលឲ្យនារីដ៏ស្រស់ស្អាតម្នាក់ស្លាប់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

កំពង់ធំ៖ ចោរឆក់កាបូបដែលបណ្ដាលឲ្យនារីដ៏ស្រស់ស្អាតម្នាក់បានស្លាប់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ធំចាប់ឃាត់ខ្លួនបាននិងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ កាលពីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ។

គួរជម្រាបថា ករណីឆក់កាបូបលុយ បណ្ដាលឱ្យនារីរងគ្រោះដួលបោកក្បាលស្លាប់ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦A មុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ ជនដៃដល់ទើបត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ពិន ស៊ីថុល អាយុន១៧ឆ្នាំ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ស្រុកសន្ទុក ខេត្តកំពង់ធំ។ក្នុងនោះដកហូតវត្ថុតាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ធំ1S-4055 និងទូរស័ព្ទ១គ្រឿង។

នៅមុនកើតហេតុជនសង្ស័យ២នាក់ ជិៈម៉ូតូឌុបគ្នា បានឆក់កាបូបពីជនរងគ្រោះជិៈម៉ូតូ៣នាក់ នៅមុខផ្សារត្រពាំងវែង បណ្ដាលឱ្យដួលរងរបួសធ្ងន់២នាក់ និងបោកក្បាលស្លាប់ម្នាក់ឈ្មោះ ញ៉េស ណារីដា ពេលបញ្ជូនទៅមន្ទីពេទ្យ។

ក្រោយចាប់បានម្នាក់ មន្ត្រីនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ខណៈជនសង្ស័យម្នាក់ទៀត កំពុងរត់គេចខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង