ឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងទាំងស្រុងនៅស្រុកខ្សាច់កណ្ដាល
កណ្ដាល៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះជួយពន្លត់អគ្គីភ័យដោយប្រើប្រាស់ឡានទឹកអស់៣គ្រឿងចំពោះករណីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងទាំងស្រុង ខណៈ ២ខ្នងទៀត រងគ្រោះបន្តិចបន្តួច នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមប្រភពថាម្ចាស់ផ្ទះរងគ្រោះមានចំនួន៣នាក់៖ទី១.ឈ្មោះ ញ៉ ងួន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ហៃ គឹមស្រៀន អាយុ៥២ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ ប្រភេទសំណង់ ផ្ទះសង់អំពីឈើលើថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហំ៨ម៉ែត្រ គុណ១២ម៉ែត្រ ឆេះខូចខាតទាំងស្រុង។ទី២.ឈ្មោះ ជា គឹមឡេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុ។ ប្រភេទសំណង់ ផ្ទះសង់អំពីឈើលើថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហំ៧ម៉ែត្រ កុណ០៩ម៉ែត្រ ឆេះខូចខាតបន្តិចបន្តួច។និងទី៣.ឈ្មោះ ញិល សុខ ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុ។ ប្រភេទសំណង់ ផ្ទះសង់អំពីឈើលើថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ឆេះខូចខាតបន្តិចបន្តួច៕